អំពីយើង
អ្នកជំនាញក្នុងស្រុក ការតភ្ជាប់សកល
RTS Asia Travel
ក្រុមហ៊ុនទេសចរណ៏ អ.ធី.អេស អេស៊ា ត្រូវបានបង្កើតឡើងក្នុងខែ កុម្ភៈ ឆ្នាំ ២០១២ គឺជាភ្នាក់ងារទេសចរណ៍ដែលបានបង្កើតនិងគ្រប់គ្រងដោយសហគ្រិនដែលជាស្រ្តីជនជាតិខ្មែរ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងឧស្សាហកម្មទេសចរណ៍។ មុនការបង្កើតឡើងក្រុមហ៊ុន ជាដំបូងអ្នកស្រីបានធ្វើការរយះពេលជាង ៥ឆ្នាំ នៅក្នុងវិស័យទេសចរណ៏ហើយបន្ទាប់មកអ្នកស្រីក៏បានចូលការវិនីយោគទុនរយះ ២ឆ្នាំ បន្ថែមទៀតក្នុងនាមជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយផ្សេងទៀត។ អ.ធី.អេស អេស៊ា ត្រាវែល បាននឹងកំពុងដំណើរកាអាជីវកម្មរបស់ខ្លួនពីការិយាល័យរបស់ខ្លួនក្នុងដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញជាមួយចក្ខុវិស័យវែងឆ្ងាយ។

បេសកកម្មរបស់យើង
ផ្តល់ជូននូវសេវាកម្ម ទេសចរណ៍ប្រកបដោយទំនុកចិត្តរួមជាមួយការសន្សំពេលវេលា និងថវិការ ដើម្បីនាំលោកអ្នកទៅកាន់គោលដៅប្រកបដោយស្នាមញញឹម
ចក្ខុវិស័យ
ជាជម្រើស ភ្នាក់ងារទេសចរណ៍តែមួយគត់ ក្នុងប្រទេសកម្ពុជា
គុណតម្លៃស្នូល (RICHQ)
- ការទទួលខុសត្រូវ
- ភាពឆ្នៃប្រឌិត
- ការចែករំលែក
- ភាពស្មោះត្រង់
- គុណភាព
សារស្វាគមន៍
សារស្វាគមន៍
ជូនចំពោះអតិថិជននិងដៃគូរអាជីវកម្មជាទីគោរព!
សូមស្វាគមន៍មកកាន់ អ.ធី.អេស អេស៊ា ត្រាវែល
វាជាសេចក្តីរីករាយរបស់យើងដែលមានលោកអ្នកនៅជាមួយយើងនៅពេលលោកអ្នកចាប់ផ្តើមគិតដល់ការធ្វើដំណើរ។ អ.ធី.អេស អេស៊ា ត្រាវែល យើងខ្ញុំប្តេជ្ញាផ្តល់ជូនអ្នកនូវសេវាកម្មពិសេស និងបទពិសោធន៍ទេសចរណ៍ដែលលោកអ្នកមិនអាចបំភ្លេចបាន។ ក្រុមការងាររបស់យើងនៅទីនេះខិតខំប្រឹងប្រែងដើម្បីជួយលោកអ្នកនូវរាល់តម្រូវការធ្វើដំណើររ និងដើម្បីធានាអោយប្រាកដថាការធ្វើដំណើររបស់លោកអ្នកប្រកបដោយភាពរលូន និងរីករាយ។
យើងផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយមួយ ដើម្បីបំពេញតម្រូវការការធ្វើដំណើររបស់លោកអ្នកដែលមានសេវាដូចជា៖
- សំបុត្រយន្តហោះ៖ ក្រុមរការងារបស់យើងនឹងស្វែងរកនៅជម្រើសជើងហោះហើរដ៏ល្អបំផុតដែលតម្រូវតាមកាលវិភាគ និងថវិការបស់លោកអ្នក ដោយធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព។
- ជំនួយការផ្នែកទិដ្ឋាការ៖ តម្រូវការទិដ្ឋាការសំរាប់ធ្វើដំណើរក្រៅប្រទេសអាចជាបញ្ហាប្រឈមនិងតំរូវអោយមានការពិគ្រោះដ៏ត្រឹមត្រូវមួយ។ អនុញ្ញាតឱ្យក្រុមការងាររបស់យើងផ្តល់ការព្រឹក្សានិងសំរបសម្រួលទៅតាមតំរូវការរនៃប្រភេទទិដ្ឋាការនិមួយៗ។
- ដំណើរកម្សាន្ត៖ ស្វែងយល់ពីភាពអស្ចារ្យរបស់ពិភពលោកជាមួយនឹងដំណើរកម្សាន្ត ដែលរៀបចំនិងបង្កើតដោយអ្នកជំនាញរបស់យើង ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ពិតប្រាកដ សម្បូរបែប និងត្រូវទៅតាមតំរូវការ។
- ការកក់សណ្ឋាគារ៖ ចាប់ពីរសណ្ឋាគារប្រណិត រហូតដល់សណ្ឋាគារបែបប៊ូទិក យើងនឹងកក់កន្លែងស្នាក់នៅដ៏ល្អឥតខ្ចោះ ដើម្បីអោយត្រូវចំណង់ចំណូលចិត្ត និងតម្រូវការរបស់លោកអ្នក។
- ធានារ៉ាប់រងការធ្វើដំណើរ៖ ការរៀបចំផែនការធានារ៉ាប់រងសំរាប់ការធ្វើដំណើរ ដើម្បីការពារនៅភាពអាសន្ន គ្រោះថ្នាក់ និងព្រឹត្តិការណ៍ដែលអាចកើតជាយថាហេតុ។
ជំនួសអោយ អ.ធី.អេស អេស៊ា ត្រាវែល នាងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវជម្រើសក្នងការធ្វើដំណើរ និងហោះហើរដែលត្រូវតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។ មិនថាលោកអ្នកកំពុងរៀបចំផែនការដំណើរកម្សាន្តលំហែកាយ ដំណើរផ្សងព្រេង ឬការធ្វើដំណើរបែបអាជីវកម្មបែបផ្ទាល់ខ្លួន រឺក្រុមការងារ គីមានក្រុមការងាររបស់យើងនៅទីនេះដើម្បីធ្វើឱ្យគំរោងរបស់លោកអ្នកក្លាយជាការពិត។
អរគុណសម្រាប់ការជ្រើសរើសសេវាកម្មរបស់ អ.ធី.អេស អេស៊ា ត្រាវែល។ ក្រុមការងាររបស់យើងទន្ទឹងរង់ចាំក្នុងការបម្រើ ពិគ្រោះយោបល់ជូនលោកអ្នកប្រកបដោយស្នាមញញឺម នឹងភាពរួសរាយរាក់ទាក់។
សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និង ដោយសេចក្តីគោរពពីនាងខ្ញុំ!
អ្នកស្រី រស់ សុធារី
អ្នកគ្រប់គ្រងទូទៅ
អ.ធី.អេស អេស៊ា ត្រាវែល

ហេតុអ្វីជ្រើសរើសសេវារបស់អ.ធី.អេស អេស៊ា ត្រាវែល
យើងផ្តល់ជូននូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានស្របតាមបំណងប្រាថ្នារបស់លោកអ្នក។ ជាមួយនឹងក្រុមការងារដែលមានជំនាញទេសចរណ៍ច្បាស់លាស់ រួមទាំងការខិតខំប្រឹងប្រែង ពួកយើងរៀបចំនៅដំណើរកម្សាន្តដែលប្រកដដោយស្នាមញញឹមមិនអាចបំភ្លេចបាន ដែលរួមបញ្ចូលគ្នានូវការសម្រាកលំហែរ តាមរបៀបដំណើរផ្សងព្រេង ធម្មជាតិ ដោយមិនភ្លេចរក្សានិងបង្ហាញនៅប្រពៃណី វប្បធម៌របស់ប្រជាជនក្នុងតំបន់ទៅកាន់ភ្ញៀវទេចរណ៉ជាតិ និងអន្តរជាតិ។
ប្រៀបដូចមានទីព្រឹក្សាផ្ទាល់ខ្លួន
អ.ធី.អេស អេស៊ា ត្រាវែលដើរតួនាទីជាជំនួយការផ្ទាល់នៅក្នុងការរៀបចំ ឆ្លើយតបរាល់តម្រូវការធ្វើដំណើររបស់លោកអ្នកគ្រប់ពេល រួមទាំងពេលយប់ និងថ្ងៃសម្រាក។
ជួយសន្សំពេលវេលា
ដោយប្រើសេវាកម្មរបស់ អ.ធី.អេស អេស៊ា ត្រាវែល លោកអ្នកសន្សំសំចៃពេលវេលា និងជៀសវាងការពិបាកនៅក្នុងការរៀបចំផែនការហោះហើរដ៏ស្មុគស្មាញ ដោយអនុញ្ញាតឱ្យក្រុមការងារយើង ដោះស្រាយនិងស្វែងរកព័ត៌មានលម្អិតសម្រាប់អ្នក។
តម្លៃសមរម្យ និងអាចទុកចិត្តបាន
អ.ធី.អេស អេស៊ា ត្រាវែល ផ្តល់នៅតម្លៃប្រកួតប្រជែង ដោយរក្សាបានទាំងគុណភាពនៃសេវាកម្ម និងភាពស្មោះត្រង់ចំពោះអតិថិជន។
ក្រុមការងាររបស់យើង
ក្រុមការងាររបស់យើង ប្តេជ្ញានៅក្នុងការផ្តល់សេវាកម្ម និងបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ជាមួយចំណេះដឹង បទពិសោធន៏ និងជំនាញ ដ៏ច្បាស់លាស់តាមរយះការបណ្តុះបណ្តាល ដែលជាកក្តាជំរុញអោយក្រុមការងាររបស់យើងមានភាពរីករាយក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជនប្រកបដោយវិជ្ជាជីវៈ។

Ms. Ros Sotheary
General Manager

Ms. Sreang Sreypich
Visa Consultant

Ms. Khoem Mach
Ticketing Supervisor

Ms. Heng Sreynit
Visa Consultant

Ms. Chhorn Chhailim
Business Development

Ms. Ting Sotheary
Finance & Accounting

Mr. Tep Chamroeun
Senior Ticketing Consultant

Ms. Nov Sophanin
Tour Supervisor

Mr. Keo Chansakada
Senior Ticketing Consultant

Mr. Un Soknoeun
Admin & Tour Assistant

Mr. Un Samnang
Operation Manager